ភ្នំពេញ ៖ អភិបាលរងខេត្តកំពត លោក ភូ លិ បានថ្លែងថា ទោះបីជាកម្ពុជា ជួបវិបត្តិ កូវីដ-១៩ ក៏ដោយ ប៉ុន្ដែផលិតផលនានា នៅក្នុងខេត្តមានតម្លៃធម្មតា មិនមានអ្វីប្រែប្រួលឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកំពត»  នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោក ភូ លិ បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកំពតទទួលបាន សមិទ្ធផលធំៗ ដូចជា ការវិនិយោគ និងមានការអភិវឌ្ឍ លើគ្រប់វិស័យគួរជាទីមោទកៈ។ 

លោកបន្ដថា ជាមួយគ្នានេះដែរ ការកើនឡើងជាបន្តបន្ទាប់ នូវសេវាកម្មផ្ទះសំណាក់ បឹងកាឡូ សណ្ឋាគារ អាហារដ្ឋាន សុទ្ធតែបានលើកស្ទួយ ដល់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យមានភាពល្អ ប្រសើរខ្លាំង។

លោក បញ្ជាក់ថា «ពាក់ព័ន្ធមេរោគកូវីដ១៩នេះ ទី១ខ្ញុំពិនិត្យឃើញថា នេះមិនមានមោទកភាព របស់ខេត្តកំពតយើងខ្ញុំទេ តែជាមោទកភាព របស់ប្រទេសជាតិយើង ។ គឺទុរេនកំពត នៅតែ១គីឡូបីបួនម៉ឺនដដែល ។ គ្រឿងសមុទ្រ នៅតែថ្លៃ ស្រូវក៏នៅតែមានតម្លៃ»។

លោករៀបរាប់ថា ទឹកដីខេត្តកំពត ជាទឹកដីមួយសម្បូរដោយជីវជាតិ ដែលជាដំណាំហូប ផ្លែនានា មាន រសជាតិឆ្ងាញ់ គួរឲ្យកត់សម្គាល់ ផងដែរ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ